Movatterモバイル変換


[0]ホーム

URL:


Jump to content
វិគីភីឌា
ស្វែងរក

អូម៉ង់

ពីវិគីភីឌា
រដ្ឋស៊ុលតង់អូម៉ង់
سلطنة عُمان (ភាសាអារ៉ាប់)
ភ្លេងជាតិ
نشيد السلام السلطاني (អារ៉ាប់)
("វន្ទនាការព្រះស៊ុលតង់")
ទីតាំងប្រទេសអូម៉ង់ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអូម៉ង់ (ក្រហម) នៅលើភូគោល
រាជធានី
និង ទីក្រុងធំបំផុត
មូស្កាត
23°35′20″N58°24′30″E / 23.58889°N 58.40833°E /23.58889; 58.40833
ភាសាផ្លូវការអារ៉ាប់[]
សាសនា
(ឆ្នាំ ២០២៤)
រដ្ឋាភិបាលឯកត្តរដ្ឋនិយមឥស្លាមអាស្រ័យរាជាធិបតេយ្យផ្ដាច់ការ
ហៃថាម ប៊ីន​ តារីគ
ឌីយ៉ាស៊ីន ប៊ីន ហៃថាម
នីតិបញ្ញត្តិក្រុមប្រឹក្សាអូម៉ង់
ក្រុមប្រឹក្សារដ្ឋ
សភាប្រឹក្សា
និម្មិតកម្ម
- ទេសន្តរប្រវេសន៍របស់ក្រុមកុលសម្ព័ន្ធអាហ្សដ៍
១៣០
៧៥១
១១៥៤
១៥០៧–១៦៥៦
១៦២៤
១៧៤៤
៨​ មករា ១៨៥៦
- រដ្ឋស៊ុលតង់អូម៉ង់
៩ សីហា ១៩៧០
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៣០៩,៥០០ គ.ម   (ទី៧០)
- ផ្ទៃទឹក (%)
គ្មានទិន្នន័យ
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
៤,៥២០,៤៧១ (ទី១២៥)
- ជំរឿន (ឆ្នាំ ២០១០)
២,៧៧៣,៤៧៩[]
​​១៥ នាក់/គ.ម   (ទី១១៧)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ២០០.២៩៥ ពាន់លានដុល្លារ[] (ទី៧៨)
- ក្នុងម្នាក់
increase ៣៩,៣៣៦ ដុល្លារ[] (ទី៧១)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
decrease ១០៨.២៨២ ពាន់លានដុល្លារ[] (ទី៦៦)
- ក្នុងម្នាក់
decrease ២១,២៦៥ ដុល្លារ[] (​ ទី៥៥)
ជីនី (២០១៨)៣០.៧៥[]
មធ្យម
HDI (២០២២)increase ០.៨១៩[]
ខ្ពស់ណាស់ · ទី៥៩
រូបិយវត្ថុរៀលអូម៉ង់ (OMR)
ល្វែងម៉ោងUTC+៤ (GST)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៩៦៨
កូដ ISO 3166OM
ដែនកម្រិតខ្ពស់.om
Q842 លើវីគីទិន្នន័យ
មើលជា Q842 លើវីគីទិន្នន័យ

ប្រទេសអូម៉ង់ (អារ៉ាប់៖ عُمَان) ដោយមានឈ្មោះជាផ្លូវការថារដ្ឋស៊ុលតង់អូម៉ង់ ឬអាចហៅបានថាស៊ុលតង់ចក្រអូម៉ង់ (អារ៉ាប់៖ سلْطنةُ عُمان) គឺជាប្រទេសមួយស្ថិតនៅប៉ែកអាគ្នេយ៍នៃឧបទ្វីបអារ៉ាប់នៃតំបន់អាស៊ីខាងលិច។ ប្រទេសអូម៉ង់មានព្រំដែនគោកជាប់នឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីតអេមីរ៉ាតអារ៉ាប់រួម និងប្រទេសយេម៉ែន ហើយមានព្រំដែនទឹកជាប់សមុទ្រអារ៉ាប់នៅភាគអាគ្នេយ៍ និងឈូងសសមុទ្រអូម៉ង់នៅភាគឦសាន​។ ទីក្រុងមូស្កាតគឺជារាជធានី និងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។ អូម៉ង់មានចំនួនប្រជាជនប្រហែល ៥.២៨ លាននាក់បើគិតត្រឹមឆ្នាំ២០២៤ ដែលជាកំណើនឡើង ៤.៦០% បើប្រៀបទៅនឹងឆ្នាំ២០២៣។ ដែនដីរបស់អូម៉ង់ចំនួនពីរគឺម៉ាដហា និងមូសាន់ដាំមានទីតាំងស្ថិតនៅក្នុងអេមីរ៉ាតអារ៉ាប់រួម ដែលនាំឱ្យទឹកដីអូម៉ង់មួយភាគតូចមានព្រំដែនទឺកជាប់ច្រកសមុទ្រអ័រមូស

ចាប់ផ្ដើមពីសតវត្សរ៍ទី១៧ស៊ុលតង់ចក្រអូម៉ង់គឺជាអាណាចក្រតំបន់មួយ ប្រកួតប្រជែងជាមួយមហាអំណាចពិភពលោកដូចជាចក្រភពព័រទុយហ្កាល់ និងអង់គ្លេសដើម្បីអំណាចឥទ្ធិពលនៅឈូងសមុទ្រពែរ្ស និងមហាសមុទ្រឥណ្ឌា។ នៅក្នុងសតវត្សរ៍ទី១៩ វិសាលភាពទឹកដីនៃចក្រភពអូម៉ង់បានឈានដល់ចំណុចកំពូល ពោលគឺបានលាតសន្ធឹងកាត់ច្រកសមុទ្រអ័រមូសរហូតដល់ដែនដីមួយផ្នែកនៃប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន និងអូសបន្លាយទៅភាគខាងត្បូងរហូតដល់ហ្សង់ហ្ស៊ីបា[]​ មកដល់សតវត្សរ៍ទី២០ ស៊ុលតង់ចក្រអូម៉ង់ក៏បានធ្លាក់ក្រោមឥទ្ធិពលចក្រភពអង់គ្លេស ហើយអស់រយៈពេលជាង ៣០០ ឆ្នាំមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺសុទ្ធតែផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។ ចក្រភពអង់គ្លេសបានទទួលស្គាល់សារៈសំខាន់នៃទីតាំងភូមិសាស្ត្ររបស់អូម៉ង់ដោយចាត់ទុកវាជាមជ្ឈមណ្ឌលពាណិជ្ជកម្មបង្កើតផ្លូវជំនួញឱ្យអង់គ្លេសនៅឈូងសមុទ្រពែរ្ស និងមហាសមុទ្រឥណ្ឌា និងជាផ្លូវការពារសារៈប្រយោជន៍របស់ក្រុងឡុងដ៍នៅអនុទ្វីបឥណ្ឌា។ អូម៉ង់គឺជាប្រទេសកាន់របបរាជាធិបតេយ្យផ្តាច់ការដែលអំណាចទាំងអស់ត្រូវស្ថិតនៅក្នុងដៃរបស់ព្រះស៊ុលតង់។ ព្រះកាប៊ូស​ ប៊ីន សាអ៊ីដគឺជាព្រះស៊ុលតង់នៃប្រទេសអូម៉ង់ចាប់ពីឆ្នាំ១៩៧០ រហូតដល់ទ្រង់សោយព្រះទិវង្គតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។[] ព្រះកាប៊ូសគ្មានបុត្រស្នងតំណែងដូចតាមទំនៀមទម្លាប់ស្នងរាជ្យបល្ល័ង្ករបស់អូម៉ង់ឡើយ ដោយដូច្នេះ ព្រះអង្គក៏បានសរសេរសំបុត្រតែងតាំងប្អូនជីដូនមួយរបស់ទ្រង់ព្រះនាមហៃថាម ប៊ីន​ តារីគជាអ្នកស្នងព្រះរាជតំណែងបន្ត ហើយក្រុមរាជវង្សអូម៉ង់ក៏បានប្រកាសតារីគជាព្រះស៊ុលតង់ថ្មីនៃប្រទេសអូម៉ង់រហូតមកដល់សព្វថ្ងៃ។[]

ក្នុងនាមជាអតីតចក្រភពដែនសមុទ្រមួយ អូម៉ង់គឺជារដ្ឋឯករាជ្យដ៏ចំណាស់បំផុតមួយនៅក្នុងពិភពអារ៉ាប់[១០][១១] បច្ចុប្បន្ន អូម៉ង់ជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិសម្ព័ន្ធអារ៉ាប់ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រចលនាមិនចូលបក្សសម្ព័ន្ធ និងអង្គការសហប្រតិបត្តិការឥស្លាម។ អូម៉ង់មានធនធានរ៉ែប្រេងកាតបម្រុងច្រើនជាងគេទី២២ នៅទូទាំងពិភពលោក។[១០][១២] នៅក្នុងឆ្នាំ២០១០កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានចាត់ប្រទេសអូម៉ង់ជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ច្រើនបំផុតលើពិភពលោកតាមរបាយការណ៍អភិវឌ្ឍន៍ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។[១៣] សេដ្ឋកិច្ចអូម៉ង់មួយភាគធំគឺពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងនេសាទត្រី ជំនួញផ្លែលម៉ើ និងផលិតផលកសិកម្មផ្សេងៗ។ធនាគារពិភពលោកបានចាត់ទុកអូម៉ង់ជាប្រទេសដែលមានចំណូលសេដ្ឋកិច្ចខ្ពស់ ហើយគិតមកត្រឹមឆ្នាំ២០២៣ អូម៉ង់ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសន្តិភាពបំផុតទី៤៨ នៅលើពិភពលោក បើយោងតាមសន្ទស្សន៍សន្តិភាពសកល[១៤]

ឯកសារយោង

[កែប្រែ]
  1. "Basic Statute of the State promulgated by Royal Decree 101/96".MINISTRY OF JUSTICE AND LEGAL AFFAIRS. Archived fromthe original on 7 July 2020. Retrieved11 December 2024.{{cite web}}:More than one of|archivedate= and|archive-date= specified (help);More than one of|archiveurl= and|archive-url= specified (help)
  2. "National Profiles".
  3. "Final Results of Census 2010"(PDF). National Center for Statistics & Information. Archived fromthe original(PDF) on 18 May 2013. Retrieved11 December 2024.{{cite web}}:More than one of|archivedate= and|archive-date= specified (help);More than one of|archiveurl= and|archive-url= specified (help)
  4. ៤,០៤,១៤,២៤,៣"World Economic Outlook Database, October 2023 Edition. (Oman)".IMF.org.មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Retrieved11 December 2024.
  5. "Urban – Gini index – Omani – Total". The National Centre for Statistics and Information, Sultanate of Oman. Archived fromthe original on 21 May 2018. Retrieved11 December 2024.{{cite web}}:More than one of|archivedate= and|archive-date= specified (help);More than one of|archiveurl= and|archive-url= specified (help)
  6. "Human Development Report 2023/24"(PDF) (in អង់គ្លេស).កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024.Archived(PDF) from the original on 13 March 2024. Retrieved11 December 2024.
  7. (2012). "The ethnic label Zinjibari: Politics and language choice implications among Swahili speakers in Oman".Ethnicities 12 (3): 335–353.DOI:10.1177/1468796811432681.
  8. Cite error: Invalid<ref> tag; no text was provided for refs namedrule
  9. "Haitham bin Tariq sworn in as Oman's new sultan". Al Jazeera. 12 January 2020. https://www.aljazeera.com/news/2020/01/haitham-bin-tariq-named-successor-oman-sultan-qaboos-200111060309444.html. 
  10. ១០,០១០,១"Oman profile – Overview". BBC News. 11 September 2012. https://www.bbc.co.uk/news/world-middle-east-14654150. 
  11. Royal Air Force Museum,A History of Oman. Retrieved 11 December 2024
  12. "Private sector gets Omanisation targets".Gulf News. 13 February 2011. Archived fromthe original on 9 October 2019. Retrieved11 December 2024.
  13. "Five Arab states among top leaders in long-term development gains". Hdr.undp.org. 4 November 2010. Archived fromthe original on 9 November 2013. Retrieved11 December 2024.
  14. "Global Peace Index: 2021"(PDF).visionofhumanity.org. Global Peace Index & Institute for Economics and Peace. p. 9.Archived(PDF) from the original on 24 March 2022. Retrieved11 December 2024.
អាស៊ីខាងកើត
អាស៊ីអាគ្នេយ៍
អាស៊ីខាងត្បូង
អាស៊ីកណ្តាល
អាស៊ីខាងជើង
អាស៊ីខាងលិច
សំគាល់

 ជាផ្នែកមួយនៃទ្វីបអឺរ៉ុប។
 តៃវ៉ាន់នៅមិនទាន់បានទទួលស្គាល់ដោយអ.ស.បនៅឡើយទេ។
 ផ្នែកមួយក្នុងទ្វីបអាព្រិក
 ប្រទេសជាកោះ

Stub iconអត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម


Cite error:<ref> tags exist for a group named "ស", but no corresponding<references group="ស"/> tag was found

បានពី "https://km.wikipedia.org/w/index.php?title=អូម៉ង់&oldid=315813"
ចំណាត់ថ្នាក់ក្រុម:

[8]ページ先頭

©2009-2025 Movatter.jp