Movatterモバイル変換


[0]ホーム

URL:


Jump to content
វិគីភីឌា
ស្វែងរក

ឡេតូនី

ពីវិគីភីឌា
សាធារណរដ្ឋឡេតូនី
Latvijas Republika (ឡេតូនី)
Latvejas Republika (ឡាតហ្កាលី)
Lețmō Vabāmō (ឡែហ្វ)
ភ្លេងជាតិ
Dievs, svētī Latviju!
"ព្រះប្រទានពរជ័យដល់ឡេតូនី!"
ទីតាំងប្រទេសឡេតូនី (ក្រហម) នៅទ្វីបអឺរ៉ុប
ទីតាំងប្រទេសឡេតូនី (ក្រហម) នៅទ្វីបអឺរ៉ុប
រដ្ឋធានី
និង ទីក្រុងធំបំផុត
រីកា
56°57′N24°6′E / 56.950°N 24.100°E /56.950; 24.100
ភាសាផ្លូវការឡេតូនីa
ភាសាទទួលស្គាល់ឡែហ្វ
ឡាតហ្កាលី
ក្រុមជនជាតិ
(ឆ្នាំ ២០២៥)[ស ១][]
សាសនា
(ឆ្នាំ ២០១៨)[]
រដ្ឋសមាជិកសហភាពអឺរ៉ុប
រដ្ឋាភិបាលឯកត្តរដ្ឋសាធារណរដ្ឋសភានិយម
អែដហ្ការ រីនគេវិច
អេវិកា ស៊ីលីញ៉ា
ដៃហ្កា មារីញ៉ា
នីតិបញ្ញត្តិសាអៃម៉ា
ឯករាជ្យភាព 
១៨ វិច្ឆិកា ១៩១៨
- ទទួលស្គាល់
២១ មករា ១៩២១
៧ វិច្ឆិកា ១៩២២
២១​ កក្កដា ១៩៩១
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៦៤,៥៨៩ គ.ម   (ទី១២២)
- ផ្ទៃទឹក (%)
២.០៩ (២០១៥)[]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
Neutral decrease ១,៨៤២,២២៦[] (ទី១៤៦)
​​២៩.៦ នាក់/គ.ម   (ទី១៤៧)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៤)
- សរុប
increase ៧៨.៤២១ ពាន់លានដុល្លារ[] (ទី១០៤)
- ក្នុងម្នាក់
increase ៤១,៧៣០ ដុល្លារ[] (ទី៥១)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៤)
- សរុប
increase ៤៥.៤៦៦ ពាន់លានដុល្លារ[] (ទី៩៦)
- ក្នុងម្នាក់
increase ២៤,១៩៣ ដុល្លារ[] (ទី៤២)
ជីនី (២០២១)negative increase ៣៥.៧[]
មធ្យម
HDI (២០២២)increase ០.៨៧៩[]
ខ្ពស់ណាស់ · ទី៣៧
រូបិយវត្ថុអឺរ៉ូ​ (()) (EUR)
ល្វែងម៉ោងUTC+២ (EET)
- រដូវក្តៅ (DST)
UTC+៣ (EEST)
កូដហៅទូរស័ព្ទ+៣៧១
កូដ ISO 3166LV
ដែនកម្រិតខ្ពស់.lv
  1. ភាសាឡេតូនីគីជាភាសាផ្លូវការតែមួយគត់នៃប្រទេសនេះ។[][១០]ភាសាឡែហ្វត្រូវបានគេចាត់ទុកថាជាភាសាអន្តោគ្រាម និងមានឋានៈពិសេសក្នុងរដ្ឋ។[១១]ភាសាឡាតហ្កាលី និងភាសាសញ្ញាឡេតូនីក៏មានឋានៈជាភាសាពិសេសដូចគ្នាដែរ។[១២]
Q211 លើវីគីទិន្នន័យ
មើលជា Q211 លើវីគីទិន្នន័យ

ប្រទេសឡេតូនី[ស ២] ដោយមានឈ្មោះជាផ្លូវការថា​សាធារណរដ្ឋឡេតូនី[ស ៣] គឺជាប្រទេសមួយស្ថិតនៅតំបន់បាល់ទិកនៃទ្វីបអឺរ៉ុប។ ឡេតូនីជាប្រទេសមួយក្នុងចំណោមរដ្ឋបាល់ទិកទាំងអស់ចំនួនបី ពោលគឺប្រទេសអេស្តូនីនៅភាគខាងជើង និងប្រទេសលីទុយអានីនៅភាគខាងត្បូង។ ក្រៅពីនេះ ឡេតូនីមានព្រំប្រទល់ជាប់នឹងប្រទេសបេឡារុសនៅភាគអាគ្នេយ៍ និងប្រទេសរុស្ស៊ីនៅភាគខាងកើត ហើយមានព្រំដែនសមុទ្រជាប់ប្រទេសស៊ុយអែតនៅភាគខាងលិច។ ប្រទេសឡេតូនីគ្របដណ្ដប់លើក្រឡាផ្ទៃសរុប ៦៤,៥៨៩ គម និងមានប្រជាជនរស់នៅសរុប ១.៨ លាននាក់។រីកាគឺជារដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសឡេតូនី។ជនជាតិឡេតូនីគឺជាជនជាតិមួយដែលស្ថិតក្នុងក្រុមជនជាតិបាល់ទិកដោយមានចំនួនស្មើនឹង ៦៥.៥% នៃប្រជាជនទាំងអស់នៅក្នុងប្រទេស និងនិយាយភាសាឡេតូនីរុស្ស៊ីគឺជាជនជាតិច្រើនបំផុតទីពីរនៅក្នុងប្រទេសដោយមានចំនួនស្មើនឹង ៣៧.៧% នៃប្រជាជនសរុប ហើយនិយាយភាសារុស្ស៊ីជាភាសាកំណើត។[១៣]

ទឹកដីនៃប្រទេសឡេតូនីបច្ចុប្បន្នត្រូវស្ថិតនៅក្រោមអំណាចទូតូនីកស៊ុយអែតប៉ូឡូញ-លីទុយអានី និងរុស្ស៊ីអស់ជាច្រើនសតវត្សរ៍ មុនពេលត្រូវបានទទួលឯករាជ្យពីរុស្ស៊ីនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩១៨ ក្រោយបញ្ចប់សង្គ្រាមលោកលើកទី១[] ក្រោយពីរដ្ឋប្រហារក្នុងឆ្នាំ១៩៣៤ ប្រទេសឡេតូនីបានធ្លាក់ទៅក្រោមរបបអត្ថាធិបតេយ្យផ្ដាច់ការដោយមានលោកការលីស អ៊ូលម៉ានីសជាមេដឹកនាំ។ ឯករាជ្យភាពឡេតូនីត្រូវបានរំខានដោយសហភាពសូវៀតនៅដើមសង្គ្រាមលោកលើកទី២ មុនពេលត្រូវអាល្លឺម៉ង់ណាស៊ីចូលឈ្លានពាននិងគ្រប់គ្រងនៅក្នុងឆ្នាំ១៩៤១ ហើយមកដល់ឆ្នាំ១៩៤៤ ឡេតូនីក៏ត្រូវសូវៀតចូលមកត្រួតត្រាម្តងទៀត បង្កើតបានជាសាធារណរដ្ឋសូវៀតមួយរហូតដល់ឆ្នាំ១៩៩១។ ជាលទ្ធផលនៃការស្ថិតនៅក្រោមសហភាពសូវៀតអស់ជាច្រើនទសវត្សរ៍ ប្រជាជនរុស្ស៊ីជាច្រើនបានធ្វើអន្តោប្រវេសន៍មករស់នៅក្នុងប្រទេសឡេតូនី។បដិវត្តន៍ច្រៀងដោយសន្តិវិធីដែលបានផ្តើមឡើងនៅក្នុងឆ្នាំ១៩៨៧ ក្នុងបណ្ដារដ្ឋសូវៀតបាល់ទិកបាននាំឱ្យឡេតូនីទទួលបានឯករាជ្យជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៩១។ ចាប់តាំងពីពេលនោះមក ប្រទេសឡេតូនីបានក្លាយជាសាធារណរដ្ឋប្រជាធិបតេយ្យនិយមសភារហូតមកដល់បច្ចុប្បន្ន។

ឡេតូនីជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ និងសេដ្ឋកិច្ចដ៏ជឿនលឿនមួយដោយមានចំណាត់ថ្នាក់លេខរៀងទី៣៩ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ បច្ចុប្បន្ន ឡេតូនីគឺជាសមាជិកនៃអង្គការសហប្រជាជាតិសហភាពអឺរ៉ុបក្រុមប្រឹក្សាអឺរ៉ុបក្រុមប្រឹក្សារដ្ឋនៃសមុទ្របាល់ទិកហ្សូនអឺរ៉ូអង្គការណាតូន័រឌិក-បាល់ទិកប្រាំបីធនាគារវិនិយោគន័រឌិកមូលនិធិរូបិយវត្ថុអន្តរជាតិអង្គការអង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD)អង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម។ល។

កំណត់សម្គាល់

[កែប្រែ]
  1. ដោយមិនរាប់បញ្ចូលប្រជាជនដែលមិនដឹងសញ្ជាតិ ឬដើមកំណើត
  2. ភាសាលីទុយអានី៖ Latvija,ភាសាឡាតហ្កាលី៖ Latveja,ភាសាឡែហ្វ៖ Lețmō,ភាសាបារាំង៖ Lettonie
  3. ឡេតូនី៖ Latvijas Republika, ឡាតហ្កាលី៖ Latvejas Republika, ឡែហ្វ៖ Lețmō Vabāmō

ឯកសារយោង

[កែប្រែ]
  1. Social Statistics Department of Latvia."Pastāvīgo iedzīvotāju etniskais sastāvs reģionos un republikas pilsētās gada sākumā".Archived from the original on 28 September 2023. Retrieved8 November 2021.
  2. "Latvia".Archived from the original on 28 January 2023. Retrieved30 August 2025.
  3. ៣,០៣,១Ģērmanis, Uldis (2007). Ojārs Kalniņš. រៀ. The Latvian Saga (11th រ.រ.). Riga: Atēna. p. 268. ល.ស.ប.អ. 9789984342917. ម.ប.គ.ល. 213385330. 
  4. "Surface water and surface water change".Organisation for Economic Co-operation and Development (OECD).Archived from the original on 24 March 2021. Retrieved11 October 2020.
  5. {{{2}}} ច្រកចូលនៅក្នុងសៀវភៅការពិតពិភពលោក
  6. ៦,០៦,១៦,២៦,៣"World Economic Outlook Database, April 2024 Edition. (Latvia)".IMF.org.មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 April 2024. Retrieved14 July 2024.
  7. "Gini coefficient of equivalised disposable income". Eurostat.Archived from the original on 9 October 2020. Retrieved22 June 2022.
  8. "Human Development Report 2023/24"(PDF) (in អង់គ្លេស).កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024.Archived(PDF) from the original on 13 March 2024. Retrieved13 March 2024.
  9. "The Constitution of the Republic of Latvia, Chapter 1 (Article 4)". The Parliament of the Republic of Latvia. Archived fromthe original on 5 December 2013. Retrieved20 November 2013.{{cite web}}:More than one of|archivedate= and|archive-date= specified (help);More than one of|archiveurl= and|archive-url= specified (help)
  10. "Official Language Law, Section 3 (Article 1)". The Parliament of the Republic of Latvia. Archived fromthe original on 4 January 2014. Retrieved20 November 2013.{{cite web}}:More than one of|archivedate= and|archive-date= specified (help);More than one of|archiveurl= and|archive-url= specified (help)
  11. "Official Language Law, Sections 4, 5 and 18 (Article 4)". Likumi.lv.Archived from the original on 5 July 2019. Retrieved7 October 2019.
  12. "Official Language Law, Section 3 (Articles 3 and 4)". The Parliament of the Republic of Latvia. Archived fromthe original on 4 January 2014. Retrieved20 November 2013.{{cite web}}:More than one of|archivedate= and|archive-date= specified (help);More than one of|archiveurl= and|archive-url= specified (help)
  13. "Latvian is the mother tongue of 64% of the population of Latvia".
Stub iconអត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម
បណ្តារដ្ឋអធិបតេយ្យនៅទ្វីបអឺរ៉ុប
រដ្ឋអធិបតេយ្យ
Dependencies and
other territories
ដាណឺម៉ាក
ហ្វាំងឡង់
សហរាជាណាចក្រ
បានពី "https://km.wikipedia.org/w/index.php?title=ឡេតូនី&oldid=326747"
ចំណាត់ថ្នាក់ក្រុម:

[8]ページ先頭

©2009-2025 Movatter.jp