ប្រទេសនេប៉ាល់ (ភាសានេប៉ាល់៖ नेपाल, បញ្ចេញសម្លេង៖ ណេ–ប៉ាល) ដោយមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ (सङ्घीय लोकतान्त्रिक गणतन्त्र नेपाल) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង។ ទឹកដីភាគច្រើននៃប្រទេសនេះបានលាតសន្ធឹងតាមជួរភ្នំហិម៉ាល័យដោយមានព្រំប្រទល់ខាងជើងជាប់តំបន់ទីបេនៃប្រទេសចិន នៅភាគខាងត្បូង កើត និងលិចជាប់ប្រទេសឥណ្ឌាដោយមានផ្ទៃក្រឡាសរុប ១៤៧,៥១៦ គម២ និងមានប្រជាជនជាង ២៨ លាននាក់។ ប្រទេសនេប៉ាល់មានទឹកដីភូមិសាស្ត្រចម្រុះដែលគ្របដណ្តប់ដោយតំបន់វាលទំនាប កូនភ្នំនិងព្រៃភ្នំជាច្រើន និងព្រមទាំងភ្នំខ្ពស់ជាងគេបំផុតទាំង ៨ នៅលើពិភពលោករួមទាំងភ្នំអេវើរ៉េសទៀតផងដែលត្រូវជាចំណុចខ្ពស់បំផុតនៅលើភពផែនដី។ នេប៉ាល់គឺជារដ្ឋពហុជនជាតិ ពហុភាសា ពហុសាសនា និងពហុវប្បធម៌ដែលមានភាសានេប៉ាល់ជាភាសាផ្លូវការរបស់ប្រទេស។កដ្ឋមណ្ឌូគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេស។
- ↑"(ភាសាអង់គ្លេស) នេប៉ាល់ | វប្បធម៌ ប្រវត្តិសាស្ត្រ & ប្រជាជន".Encyclopædia Britannica. Retrieved 28 កញ្ញា 2021.
- ↑2011 National Census, p. 4.
- ↑2011 National Census, p. 1.
- ↑៤,០៤,១៤,២"Report for Selected Countries and Subjects". IMF. Retrieved 28 កញ្ញា 2021.
- ↑"(អង់គ្លេស) Gini Index (World Bank Estimate) – Nepal".ធនាគារពិភពលោក. Archived fromthe original on 8 មិថុនា 2014. Retrieved 28 កញ្ញា 2021.
- ↑"(អង់គ្លេស) Human Development Report 2019".កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 2019. Archived fromthe original(PDF) on 31 ឧសភា 2020. Retrieved 28 កញ្ញា 2021.
- ↑"(អង់គ្លេស) Voltage, Frequency and Power Factor of Electricity", Electricity Rules, 2050 (1993), 1993, http://www.lawcommission.gov.np/en/archives/5067, បានយកមក 28 កញ្ញា 2021