ប្រទេសកេនយ៉ា (ភាសាអង់គ្លេស និងស្វាហ៊ីលី ៖ Kenya) ដោយមានឈ្មោះផ្លូវការថាសាធារណរដ្ឋកេនយ៉ា គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងកើត ។ ប្រទេសនេះមានផ្ទៃដីសរុបចំនួន ៥៨០,៣៦៧ គម២ និងមានប្រជាជនជាង ៤៧.៦ លាននាក់បើគិតតាមជំរឿនឆ្នាំ២០១៩។ រដ្ឋធានីរបស់កេនយ៉ាក៏ដូចជាទីក្រុងធំបំផុតមានឈ្មោះថានែរ៉ូប៊ី ខណៈដែលទីក្រុងចំណាស់ជាងគេ និងត្រូវជាធានីដំបូងគឺមុំបាសា ។ ទីក្រុងគីស៊ូមូ គឺជាទីក្រុងធំបំផុតទីបី ហើយវាមានកំពង់ផែដ៏ធំមួយនៅបឹងវិចតូរីយ៉ា ។ គិតត្រឹមឆ្នាំ២០២០ កេនយ៉ាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីប្រចាំអនុតំបន់សាហារ៉ាអាហ្រ្វិក ដោយពីក្រោយតែប្រទេសនីហ្សេរីយ៉ា និងអាហ្វ្រិកខាងត្បូង ប៉ុណ្ណោះ។ ប្រទេសកេនយ៉ាមានព្រំប្រទល់ជាប់នឹងប្រទេសស៊ូដង់ខាងត្បូង នៅភាគពាយព្យ ប្រទេសអេត្យូពី នៅភាគខាងជើង ប្រទេសសូម៉ាលី នៅភាគខាងកើត ប្រទេសអ៊ូកង់ដា នៅភាគខាងលិច ប្រទេសតង់សានី នៅភាគខាងត្បូង និងមហាសមុទ្រឥណ្ឌា នៅភាគអាគ្នេយ៍។
ភូមិសាស្ត្រ អាកាសធាតុ និងប្រជាសាស្ត្រនៅក្នុងប្រទេសនេះមានការប្រែប្រួលនិងសភាពលក្ខណៈខុសៗគ្នាច្រើន ចាប់ពីកំពូលភ្នំដែលគ្របដណ្តប់ដោយព្រិលត្រជាក់ (បាធ្យាន ណេលីអុង និងកំពូលលេណាណានៅលើភ្នំកេនយ៉ា ) ជាមួយនឹងព្រៃឈើព័ទ្ធជុំវិញដ៏ធំអស្ចារ្យ សត្វព្រៃ និងតំបន់កសិកម្មជីជាតិ រហូតដល់អាកាសធាតុក្តៅនៅភាគខាងលិច និងតំបន់ជ្រលងភ្នំប្រេះឆា និងតំបន់ស្ងួតមិនសូវមានជីជាតិ តំបន់ស្ងួតពាក់កណ្តាល និងវាលខ្សាច់សុទ្ធសាធ (វាលខ្សាច់ឆាល់ប៊ី និងវាលខ្សាច់នីរី )។
មនុស្សបានចូលមកតាំងទីលំនៅលើទឹកដីកេនយ៉ាដំបូងគឺសុទ្ធតែជាក្រុមអ្នកបរបាញ់ ដូចជាជនជាតិហាស្ដា បច្ចុប្បន្នដែរ។[ ១០] [ ១១] បើយោងតាមការកំណត់កាលបរិច្ឆេទនៃវត្ថុ និងគ្រោងឆ្អឹងបុរាណៗបានបញ្ជាក់ឱ្យឃើញថា ក្រុមអ្នកនិយាយភាសាឃូស្ហីទិក បានចូលតាំងទីលំនៅដំបូងនៅតំបន់វាលទំនាបនៃប្រទេសកេនយ៉ាចន្លោះពី ៣,២០០ និង ១,៣០០ ឆ្នាំ មុន គ.ស។ ក្រុមអ្នកនិយាយភាសានីឡូទិក បានចាប់ផ្តើមធ្វើចំណាកស្រុកពីស៊ូដង់ខាងត្បូង ចូលមកក្នុងទឹកដីនៃប្រទេសកេនយ៉ានៅប្រមាណ ៥០០ មុន គ.ស។[ ១២] ចំណែកឯក្រុមជនជាតិបង់ធូ វិញបានមកតាំងទីលំនៅតាមតំបន់់ឆ្នេរ និងតំបន់ផ្នែកខាងក្នុងប្រទេសកេនយ៉ានៅរវាង ២៥០ ឆ្នាំមុន គ.ស និង ៥០០ ឆ្នាំនៃ គ.ស។[ ១៣]
ទំនាក់ទំនងជាមួយមហាអំណាចអឺរ៉ុបបានចាប់ផ្តើមដំបូងនៅក្នុងសតវត្សរ៍ទី១៦ ជាមួយចក្រភពព័រទុយហ្កាល់ រីឯអាណានិគមកិច្ចនៅកេនយ៉ាបានចាប់ផ្តើមនៅអំឡុងសតវត្សរ៍ទី១៩ ដែលស្ថិតក្នុងសម័យរុករករបស់ពួកអឺរ៉ុបនៅទ្វីបអាហ្រ្វិក។ កេនយ៉ាសម័យបច្ចុប្បន្នបានងើបចេញពីអាណាព្យាបាល បង្កើតឡើងដោយចក្រភពអង់គ្លេសនៅក្នុងឆ្នាំ១៨៩៥ និងត្រូវបានបញ្ចូលជាទឹកដីអាណានិគម របស់អង់គ្លេសនៅក្នុងឆ្នាំ១៩២០។ ជម្លោះរវាងចក្រភពអង់គ្លេស និងដែនដីអាណានិគមបាននាំឱ្យផ្ទុះបដិវត្តន៍ម៉ាវម៉ាវ ឡើងនៅក្នុងឆ្នាំ១៩៥២ ហើយកេនយ៉ាក៏បានប្រកាសឯករាជ្យនៅឆ្នាំ១៩៦៣។ បន្ទាប់ពីបានទទួលឯករាជ្យ ប្រទេសកេនយ៉ានៅតែបន្តឋានៈជាសមាជិកនៃសមាគមប្រជាជាតិនៃសហធនរដ្ឋ ដដែរ។ រដ្ឋធម្មនុញ្ញបច្ចុប្បន្នត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១០ ជំនួសឱ្យរដ្ឋធម្មនុញ្ញសម័យឯករាជ្យឆ្នាំ១៩៦៣។
ប្រទេសកេនយ៉ាគឺជាសាធារណរដ្ឋប្រកាន់របបប្រជាធិបតេយ្យតំណាង ប្រធានាធិបតី ពោលគឺបុគ្គលជាប់ឆ្នោតត្រូវជាអ្នកតំណាងឱ្យប្រជាពលរដ្ឋ ហើយប្រធានាធិបតីគឺជាប្រមុខរដ្ឋ និងរដ្ឋាភិបាល។[ ១៤] ប្រទេសកេនយ៉ាគឺជាសមាជិកនៃអង្គការសហប្រជាជាតិ សមាគមប្រជាជាតិនៃសហធនរដ្ឋ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោក កូមេសា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏ដូចជាអង្គការអន្តរជាតិផ្សេងៗទៀត។ កេនយ៉ាជាសម្ព័ន្ធមិត្តដ៏ជិតស្និទមួយរបស់សហរដ្ឋអាមេរិក ថ្វីបើខ្លួនមិនមានឈ្មោះជាសមាជិករបស់អង្គការណាតូ ក្ដី។ ដោយមានចំណូលជាតិសរុបស្មើ ១,៨៤០ ដុល្លារ[ ១៥] កេនយ៉ាគឺជាប្រទេសមានសេដ្ឋកិច្ចចំណូលមធ្យមកម្រិតទាប។ ប្រទេសកេនយ៉ាមានសេដ្ឋកិច្ចធំជាងគេទីពីរនៅអាហ្វ្រិកខាងកើត និងកណ្តាល បន្ទាប់ពីប្រទេសអេត្យូពី ខណៈរដ្ឋធានីណៃរ៉ូប៊ីបម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ក្នុងតំបន់។[ ១៦] កសិកម្មគឺជាវិស័យធំបំផុតនៅក្នុងប្រទេស ដោយតែ និងកាហ្វេជាដំណាំសាច់ប្រាក់បែបប្រពៃណី ចំណែកផ្កាស្រស់វិញបានក្លាយជាទំនិញនាំចេញដ៏សំខាន់មួយដែរក្នុងពេលថ្មីៗនេះ។ ឧស្សាហកម្មបែបសេវាកម្មក៏ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយផងដែរ ជាពិសេសវិស័យទេសចរណ៍។ ទោះជាអង្គការពាណិជ្ជកម្មអន្តរជាតិមួយចំនួនបានចាត់ទុកកេនយ៉ាជាផ្នែកមួយនៃតំបន់ស្នែងធំនៃទ្វីបអាហ្រ្វិកក៏ដោយក្ដី[ ១៧] ប៉ុន្តែកេនយ៉ានៅតែជាសមាជិកសំខាន់នៃប្លុកពាណិជ្ជកម្មសហគមន៍អាហ្វ្រិកខាងកើត ។[ ១៨] [ ១៩] ទ្វីបអាហ្រ្វិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកេនយ៉ា នាំមុខសហភាពអឺរ៉ុប។[ ២០]
↑១,០ ១,១ Constitution (2009) Art. 7 [National, official and other languages] "(1) The national language of the Republic is Kiswahili. (2) The official languages of the Republic are Kiswahili and English. (3) The State shall–-–- (a) promote and protect the diversity of language of the people of Kenya; and (b) promote the development and use of indigenous languages, Kenyan Sign language, Braille and other communication formats and technologies accessible to persons with disabilities." ↑២,០ ២,១ "2019 Kenya Population and Housing Census Volume IV: Distribution of Population by Socio-Economic Characteristics" .ការិយាល័យស្ថិតិជាតិកេនយ៉ា .Archived from the original on 5 មិថុនា 2020. Retrieved 12 កុម្ភៈ 2022 .↑ "Demographic Yearbook – Table 3: Population by sex, rate of population increase, surface area and density " (PDF). Retrieved on 12 កុម្ភៈ 2022. http://unstats.un.org/unsd/demographic/products/dyb/dyb2012.htm ↑ "Kenya Population Growth Rate 1950-2021" .Macrotrends.net . Archived fromthe original on 27 ឧសភា 2021. Retrieved 12 កុម្ភៈ 2022 .{{cite web }}:More than one of|archivedate= and|archive-date= specified (help ) ;More than one of|archiveurl= and|archive-url= specified (help ) ↑ "2019 Kenya Population and Housing Census Results" .Kenya National Bureau of Statistics . 4 ខែវិច្ឆិកា 2019.Archived from the original on 5 វិច្ឆិកា 2019. Retrieved 12 កុម្ភៈ 2022 .↑ "Report for Selected Countries and Subjects (valuation of Kenya GDP)" . មូលនិធិរូបិយវត្ថុអន្តរជាតិ.Archived from the original on 19 តុលា 2020. Retrieved 12 វិច្ឆិកា 20122 .{{cite web }}:Check date values in:|access-date= (help ) ↑៧,០ ៧,១ ៧,២ "World Economic Outlook Database, April 2019" .IMF.org .មូលនិធិរូបិយវត្ថុអន្តរជាតិ .Archived from the original on 12 កុម្ភៈ 2020. Retrieved 12 កុម្ភៈ 2022 .↑ "Gini index" . World Bank Group. 2019.Archived from the original on 4 កុម្ភៈ 2020. Retrieved 12 កុម្ភៈ 2022 .↑ "Human Development Report 2020" (PDF) (in អង់គ្លេស).កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ . December 15, 2020.Archived (PDF) from the original on 15 ធ្នូ 2020. Retrieved 12 កុម្ភៈ 2022 .↑ "African Hunter-Gatherers: Survival, History and Politics of Identity" (PDF) .repository.kulib.kyoto-u.ac.jp .Archived (PDF) from the original on 4 November 2018. Retrieved11 December 2024 .↑ "The East African Bushmen" .researchgate.net .Archived from the original on 9 January 2022. Retrieved11 December 2024 .↑ Cite error: Invalid<ref> tag; no text was provided for refs namedEhretCHS ↑ "Wonders Of The African World" .pbs .Archived from the original on 19 October 2019. Retrieved11 December 2024 .↑ "Victorian Electronic Democracy – Final Report – Table of ContentsVictorian Electronic Democracy – Final Report – Glossary" . 13 December 2007. Archived fromthe original on 13 December 2007. Retrieved12 December 2024 .{{cite web }}:More than one of|archivedate= and|archive-date= specified (help ) ;More than one of|archiveurl= and|archive-url= specified (help ) ↑ "GNI per capita, Atlas method (current US$) – Kenya" .worldbank.org . World Bank.Archived from the original on 15 April 2023. Retrieved12 December 2024 .↑ Oluwole, Victor (24 July 2023). "African giants: The 10 largest economies on the continent" . Business Insider Africa . https://africa.businessinsider.com/local/markets/african-giants-the-10-largest-economies-on-the-continent/1w6srcq ។ បានយកមក 22 December 2024 . ↑ Maxwell, Daniel, and Ben Watkins. "Humanitarian information systems and emergencies in the Greater Horn of Africa: logical components and logical linkages." Disasters 27.1 (2003): 72–90. ↑ "East African Community" (PDF) .eala.org (in អង់គ្លេស).Archived (PDF) from the original on 24 December 2023. Retrieved2024-12-12 .↑ "East African Federation" .eac.int .Archived from the original on 15 December 2023. Retrieved2024-12-12 .↑ Mwangi S. Kimenyi; Francis M. Mwega; Njuguna S. Ndung'u (May 2016)."The African Lions: Kenya country case study" (PDF) . The Brookings Institution.Archived (PDF) from the original on 27 May 2016. Retrieved12 December 2024 .